ភ្នំពេញ៖ ដោយទទួលការអញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញរដ្ឋបាល ហិរញ្ញវត្ថុ និងទំនាក់ទំនងកិច្ចការសាធារណៈ ឆ្នាំ២០២២ ទិសដៅឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់លោកស្នងការរង នាយការិយាល័យ ខុទ្ទកាល័យ ជំនាញរដ្ឋបាល នាយ-នាយរងការិយាល័យ នាយផ្នែក និងតាមបណ្តាបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្ត និងសាលាទាំងពីរ តាមរយៈ Video Conference ។