ភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យរបាយការណ៍ និងការប្រុងប្រៀប សម្រាប់កិច្ចប្រជុំគណៈកម្មការជាតិដើម្បីទប់ស្កាត់ និង បង្រ្កាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបង្រ្កាបបទល្មើសធនធានធម្មជាតិ ដែលមានការចូលរួមពីសំណាក់តំណាងមកពីអគ្គស្នងការនគរបាលជាតិ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើថ្នាក់កណ្តាល និងស្នងការ ស្នងការរង នាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។