You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកប្រាសាទសំបូរ សហការ ចេញជួយធ្វើសកម្មភាពមនុស្សធម៌

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកប្រាសាទសំបូរ សហការ ចេញជួយធ្វើសកម្មភាពមនុស្សធម៌

កំពង់ធំៈ យោងតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជាេមបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដែលតែងតែដាស់តឿន ក្រើនរំលឹក ដល់កម្លាំងកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់ ទៅលើសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៦ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដាក់បទបញ្ជា អោយកម្លាំងកងរាជអាវុធហធហត្ថស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ចំនួន១៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក សុខ ធី មេបញ្ជាការស្រុក បានចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលមានឈ្មោះ សំ សួរ ភេទប្រុស អាយុអាយុ៦៤ឆ្នាំ ដែលជួបការលំបាកខ្វះខាត កម្លាំងជួយច្រូតស្រូវ ស្ថិតនៅភូមិសំរិត ឃំុសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានចំនួន ៤០A ។
ប្រជាពលរដ្ឋគាត់មានភាពត្រេកអរជាខ្លាំង ដែលឃេីញកម្លាំងកងរាជអាវុធហត្ថចេះជួយរំលែកទុក្ខលំបាករបស់ពួកគាត់។
o1

o2

o3

o4

o5

o6

o7