ពោធិ៍សាត់៖ ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ស៊ុន សាត មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក នាយចំណង់ ផាន សារុន ជំនួយការការិយាល័យផែនការប្រតិបត្តិការ មន្ទីរផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលបានទទួលមរណៈភាពនៅវេលាម៉ោង ១៣ និង ០៩នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដោយរោគាពាធ ស្ថិតនៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងនាំយកថវិកាចូលបុណ្យសពចំនួន ៣,៣៥០,០០០រៀល និង៧០ដុល្លារផងដែរ។