You are currently viewing ឧត្តមសេនីយ៍ ទោ ស សំបូរធន អញ្ជើញបើកកិច្ចប្រជុំស្តីពីផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្រ្គោះបន្ទាន់

ឧត្តមសេនីយ៍ ទោ ស សំបូរធន អញ្ជើញបើកកិច្ចប្រជុំស្តីពីផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្រ្គោះបន្ទាន់

ភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបើកកិច្ចប្រជុំស្តីពី ផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និង សង្រ្គោះបន្ទាន់ ពិធីអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និង អនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២)។ កិច្ចប្រជុំ នេះមានការអញ្ជើញចូលរួមពីសំណាក់ នាយសេនាធិការរង ស្នងការ ស្នងការរងចំណុះស្នងការដ្ឋានទាំង៧ នាយ-នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង  ប្រធានមន្ទីរ-អនុប្រធានមន្ទីរ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត និងសាលាទាំងពីរតាមរយៈ Video Conference។