ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំ Video Conference នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ តាវ គារី ស្នងការ ស្នងការដ្ឋានសម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញការងារសម្ភារបច្ចេកទេស ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក ស្នងការរង នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងបញ្ជូនរូបភាពតាមប្រព័ន្ធ video conference ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថទូរទាំង២៥ រាជធានី-ខេត្ត។
បើកវគ្គបំប៉នជំនាញការងារសម្ភារសច្ចេកទេសនេះគឺចាប់បំប៉នពីថ្ងៃទី២១ ដល់ថ្ងៃទី ២៤ខែធ្នូ ឆ្នាំ២០២២។