បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារដ្ឋបាល និងពិធីប្រកាសចូលកាន់តំណែង មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយសេនាធិការរង ប្រធានមន្ទីរ នាយលេខាធិការដ្ឋាន នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក នៅសាលប្រជុំតូចជាន់ទី៣ អាគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។