You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

កំពង់ធំ៖ ព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង និងជាប្រធានក្រុមការងារចំពោះកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការងារអប់រំចិត្តសាស្រ្ត ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ មានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត មេបញ្ជាករ រង នាយ-នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក។