កំពត៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១១ និង ៤៥នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពត បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដូនស៊យ ឃុំថ្មីស្រុកទឹកឈូ ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញចាត់ការតាមនីតិវិធី។