មណ្ឌលគិរីៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀចំពិធី អបអរសាទរខួបអនុស្សាវរីយ៏ លើកទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិទី៦៣ និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ឆ្នាំ១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ ក្រុង ស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ និងពលអាវុធហត្ថទាំងអស់សរុបចំនូន១០៨នាក់។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បាននាំយកនូវអំណោយ ជាអាវរងារ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ចែកជូនដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)