You are currently viewing ឧត្តមសេនីយ៍ត្រី ឈៀង សុខុម អញ្ជើញបិទវគ្គបំប៉នជំនាញ កងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ ២០២២

ឧត្តមសេនីយ៍ត្រី ឈៀង សុខុម អញ្ជើញបិទវគ្គបំប៉នជំនាញ កងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ ២០២២

កំពង់ធំ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីបិទវគ្គបំប៉នជំនាញ កងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ ២០២២ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ពិធីនេះ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ឈៀង សុខុម មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក-លោកស្រី មេបញ្ជាការរងខេត្ត នាយ-នាយរងសេនាធិការ លោក ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។