កែប៖ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប នៅវេលាម៉ោង១១ និង ២០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយ លោក អនុសេនីយ៍ឯក ដួង ប្រុស អនុប្រធានមន្ទីរ ស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវលំខាងកើតទំនប់អង្គ ស្ថិតនៅក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប បានឃាត់ខ្លួនជនសង្ស័យបាន ១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី។