You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះឃាត់ខ្លួនជនត្រូវចោទ ចំនួន០១នាក់ ឈ្មោះ តុន សុផាត តាមដីកា

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះឃាត់ខ្លួនជនត្រូវចោទ ចំនួន០១នាក់ ឈ្មោះ តុន សុផាត តាមដីកា

កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោក លោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង  នៅវេលាម៉ោង ០៧:៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំង អាវុធហត្ថស្រុកសាមគ្គីមានជ័យ បានចុះឃាត់ខ្លួនជនត្រូវចោទ ចំនួន០១នាក់ ឈ្មោះ តុន សុផាត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិប្រក្លូត ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ ១៥៤ ដ.ប.ខ/២២  ចេញដោយឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទរំលោភលើទំនុកចិត្ត។

វត្ថុតាងចាប់យករួមមានរថយន្តចំនួន០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C.0391 ម៉ាក HYUNDAI (ហ៊ីយ៉ាន់ដាយ), ទូរស័ព្ទចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង។