កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង០៨:២០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនចំនួន ០២ច្បាប់ លេខ ១៤៧.១៤៨ ដ.ប.ខ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ចេញដោយ ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយបានឃាត់ខ្លួនជនត្រូវចោទចំនួន០២នាក់ ឈ្មោះ ប៉ាត សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង និងឈ្មោះ ជី សុខឃាង ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ពីបទ ឆបោក និងចាប់យកវត្ថុតាងទូរស័ព្ទដៃ០១គ្រឿង ។
បច្ចុប្បន្នជនត្រូវចោទ ត្រូវបានមន្ត្រីជំណាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង។