You are currently viewing ឆែកឆេរលំនៅដ្ឋានចំនួន០៣កន្លែង រកឃើញឈើប្រណិតល្មើសច្បាប់ជាច្រើនដុំ

ឆែកឆេរលំនៅដ្ឋានចំនួន០៣កន្លែង រកឃើញឈើប្រណិតល្មើសច្បាប់ជាច្រើនដុំ

មណ្ឌលគិរីៈ នៅវេលាម៉ោង១៥ និង៤៥នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា សហការជាមួយ កម្លាំងចម្រុះ បានធ្វើការបង្ក្រាបករណីលាក់ទុកឈើល្មើសច្បាប់ នៅលំនៅដ្ឋានបីកន្លែងជាប់គ្នា ស្ថិតនៅចំណុច ភូមិឡាប៉ាខេ ឃំុស្រែខ្ទុម ស្រុកកែវ ខេត្តមណ្ឌលគិរី។

នេះបើយោងទៅតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ដែលជាម្ចាស់ផ្ទះ រួមមានឈ្មោះ ៈ
០១. ខៃ វណ្ណះ ភេទប្រុស រស់នៅភូមិឡាប៉ាខេ ឃំុស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
០២. វន ភេទប្រុស រស់នៅភូមិឡាប៉ាខេ ឃំុស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
០៣. តៃ ស៊ាន ភេទប្រុស រស់នៅភូមិឡាប៉ាខេ ឃំុស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្នុងនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ឈើប្រណិតប្រភេទ បេង ចំនួន៤១ដុំ
០២. ឈើប្រណិតប្រភេទ នាងនួន ចំនួន៣២ដុំ
០៣. ឈើប្រណិតប្រភេទ ធ្នង់ ចំនួន០៧ដុំ។

វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។
c1

c2

c3

c4
(អត្ថបទៈ ម៉ាន់ ដាវីត)