You are currently viewing ឧត្តមសេនីយ៍ឯក ហុង វិណុល ប្រជុំត្រួតពិនិត្យលទ្ធផលការងារលាងសម្អាតប្រាក់ និងលទ្ធផលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ ឆ្នាំ២០២២

ឧត្តមសេនីយ៍ឯក ហុង វិណុល ប្រជុំត្រួតពិនិត្យលទ្ធផលការងារលាងសម្អាតប្រាក់ និងលទ្ធផលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ ឆ្នាំ២០២២

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំ Video Conferece នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារព័ត៌មានសន្តិសុខ អញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារលាងសម្អាតប្រាក់ និងលទ្ធផលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ ឆ្នាំ២០២២ ទិសដៅឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ លោក នាយសេនាធិការរង ស្នងការ ស្នងការរង នាយ-នាយរងការិយាល័យ ប្រធាន អនុប្រធានមន្ទីរ នាយផ្នែក និងជំនាញពាក់ព័ន្ធតាមបណ្តាលបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត តាមរយៈ Video Conference ។