ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី ញឹម សីលា ស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខដំណែង ជូនដល់នាយទាហានចំណុះស្នងការដ្ឋាន ដោយមានការចូលរួមពីលោកស្នងការរង នាយ-នាយរងការិយាល័យ នាយផ្នែក និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។