You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង ១៧និង ៥០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមជរ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាភ្នំបានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅភូមិជ្រៃថ្មី ឃុំកោះរការ ស្រុកពាមជរ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់ ជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី។