ព្រះវិហារ៖ នៅវេលាម៉ោង ០៩ និង ០០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅភូមិសែនរុងរឿង៣ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុក សហការចុះបង្ក្រាបទីតាំងសន្និធិឈើខុសច្បាប់មួយកន្លែង។
បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកនៅស្នាក់ការបរិស្ថានភូមិសែនរុងរឿង៣។