ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃអរសៀលថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ លោក វរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា នាយការិយាល័យនីតិកម្ម និងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំប៉នជំនាញនីតិកម្ម និងអធិការកិច្ចប្រចាំ ឆមាស២ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធ (Google Meet) ដោយមានការចូលរួមពីនាយ-នាយរងអាវុធហត្ថចំណុះការិយាល័យនីតិកម្ម និងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយ-នាយរងការិយាល័យអធិការកិច្ច កងរាជអាវុធហត្ថរាជធានី-ខេត្ត និងសាលាទាំងពីរផងដែរ។