ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ធ្វើកិច្ចទទួលស្វាគមន៍គណៈប្រតិភូសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងបានរៀបចំកិច្ចប្រជុំផ្លាស់ប្ដូរសភាពការណ៍ឆ្នាំ ២០២២ រវាងគណៈបញ្ជីការយោធាខេត្តប៊ិញភឿក ជាមួយតំបន់ប្រតិបត្តិការសឹករងក្រចេះ និងបញ្ជាការដា្ឋនកងរាជអាវុធហត្ថបណ្តាខេត្តជាប់ព្រំដែន នៃ ព្រះរាជាណាចក្រកម្ពុជាក្រចេះ ។