កែប៖ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ លោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការរង តំណាង លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានទទួលស្វាគមន៍ លោក តូង ពុទ្ធារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកែប និងសហការី ដែលអញ្ជើញមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើបទឧទ្ទេសនាម ជូនដល់សិក្ខាកាមវគ្គបំប៉នជំនាញប្រចាំឆមាសទី២ ឆ្នាំ២០២២។