You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានរៀបចំពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានរៀបចំពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ

កំពតៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានរៀបចំពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ២០១៦ និងបានអានសារជូនពរ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តកំពត ព្រមទាំងមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង សេនាធិការរង ប្រធានមន្ទីរ អនុមន្ទីរ ការិយាល័យ មេបញ្ជាការស្រុក ក្រុង និងស្នាក់ការ ចំណុះបញ្ជាការដ្ឋានខេត្ត សរុបចំនួន១២៥នាក់។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី ក៏បានចែកនូវអាវរងារ ជូនដល់នាយ នាយរង ពលអាវុហត្ថចំនួន១៨៥នាក់ ស្មើ១៨៥អាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ កិក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ។
%e1%9e%93%e1%9f%a1

%e1%9e%93%e1%9f%a2

%e1%9e%93%e1%9f%a3

%e1%9e%93%e1%9f%a4

%e1%9e%93%e1%9f%a5

%e1%9e%93%e1%9f%a6