ភ្នំពេញ៖ ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត ប្រចាំឆ្នាំ២០២២ ទិសដៅបន្តឆ្នាំ២០២៣ និងបំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថចំណុះការិយាល័យ និងបើកប្រាក់បៀវត្សរ៍ និង ចំណាយផ្សេងៗប្រចាំខែធ្នូ ឆ្នាំ២០២២ ដល់ជំនាញហិរញ្ញវត្ថុ តាមបណ្តាអង្គភាពរាជធានី-ខេត្ត, វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ,មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ និង បណ្តាកងអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ។
មុនពេលបើកប្រាក់បៀវត្សរ៍ នាយ នាយរងអាវុធហត្ថជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្ត បានយកសំណាកធ្វើតេស្តរហ័ស (Rapide test) រកមេរោគកូវីដ-១៩ ផងដែរ ។