ត្បូងឃ្មុំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ពៅ គឹមហាន មេបញ្ជាការរង ទទួលការងារភស្តុភារ តំណាងលោក ឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានសំណេះសំណាល និងបើកចែកម៉ាស់ ជែល ថ្នាំចិន និងគ្រឿងបរិក្ខារមួយចំនួនទៀតជូនដល់នាយ នាយរងអាវុធហត្ថខេត្ត។