You are currently viewing កម្លាំងអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការចុះបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការចុះបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ កម្លាំងអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច បឹងត្រាំង ព្រែកប្រច័ន្ទ ស្ថិតនៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងស្បៃមុងចំនួន ០៦កន្លែង ប្រវែង ១២០០ម៉ែត្រ, លូស្បៃមុងចំនួន១០មាត់, បង្គោលសរុប ៦០០ដើម, ចាក់លែងកូនត្រីចូលបឹងធម្មជាតិចំនួន ៣០គីឡូក្រាម ចំណែកសម្ភារត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។