ភ្នំពេញៈ នៅវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបន្ទាប់ជួលលេខ០៥ ផ្លូវលំភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិសែនជ័យ បានធ្វើការបង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀនខុសច្បាប់ចំនួន០១លើក ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់។
នេះបើយោងទៅតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ប្រចាំរាជធានីភ្នំពេញ បានអោយដឹងទៀងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើទៅបានដោយមានការសហការផ្តល់ដំណឹងដ៏ល្អរវាងប្រជាពលរដ្ឋ និងកម្លាំងកងរាជអាវុធហត្ថ ទើបអាចឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាន។
ភ្នាក់ងារបានបញ្ជាក់ទៀតថា ក្រុមទាំងនេះអាចជាប់ពាក់ព័ន្ធនិងបទល្មើសចោរកម្មផ្សេងៗទៀត។
ភ្នាក់ងារ បានបន្តអោយដឹងទៀងថា កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន៣៥កញ្ចប់
០២. ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង
០៣. ដែកកេះចំនួន ០៥
០៤.ប្រដាប់កាច់កម៉ូតូ ចំនួន០៤
០៥. ប្រដាប់ឆ្កឹះសោរចំនួន ០៣
០៦. សោសម្រាប់ដោះខ្ចៅម៉ូតូចំនួន០១
០៧. ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន
០៨. ម៉ូតូចំនួន០២គ្រឿង និងសម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)