សៀមរាប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប រសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ បានប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រួតពិនិត្យ ពិភាក្សាផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យឆ្លងឆ្នាំសាកល ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជា ការឯកភាព ខេត្តសៀមរាប ដោយមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប លោកស្នងការ ស្នងការរង នគរបាលខេត្តសៀមរាប លោកអភិបាលក្រុងសៀមរាប តំណាង សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប មន្រ្ដីរាជការសាលាខេត្ត និងក្រុងសៀមរាបជាច្រើនរូបផងដែរ ។