You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ បង្ក្រាបករណីល្បែងស៊ីសង

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ បង្ក្រាបករណីល្បែងស៊ីសង

តាកែវៈ ដោយមានការតាំងចិត្តប្តេជ្ញា រឹតបន្តឹងលើកិច្ចការងារបង្ក្រាបរាល់ល្បែងស៊ីសងដែលកើតមានឡើងនៅក្នុងខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ បានធ្វើការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់មួយលើក នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដោយឃាត់បានជនសង្ស័យចំនួន០៣នាក់ ។

នេះបើតាមការអោយដឹងពី ភ្នាក់ងារ GRK News ប្រចាំខេត្តតាកែវ បានអោយដឹងថា ការឃាត់ខ្លួននេះគឺធ្វើទៅបាន ដោយមានការសម្របសម្រួលពី លោក ឃុន ភឿន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបល្បែងកន្ទុយលេខ នៅចំណុចកើតហេតុខាងលើ។

ភ្នាក់ងារបានបន្តអោយដឹងថា កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការចាប់យកបានវត្ថុតាងបានមួយចំនួនរួមមាន ៖
០១. ក្រដាស់កក់កន្ទុយលេខមួយចំនួនធំ
០២. មាស៊ីុនបូកលេខ ចំនួន០១
០៣. សៀវភៅកក់លេខ ចំនួន០១ក្បាល
០៤. កាបូបស្ពាយចំនួន០១ និងប្រាក់រៀល ចំនួន២៧៧១០០រៀល ។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដូនកែវ បានកសាងសំណុំរឿង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តនីតិវិធី ។
41

42