ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដោយមានការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ស្នងការ ស្នងការរង នាយក នាយករងសាលាទាំងពី នាយ នាយរងការិយាល័យ នាយផ្នែក និងមានភ្ជាប់ប្រព័ន្ធ Video Conference ទៅគ្រប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥។