កំពង់ស្ពឺៈ ដោយមើលឃើញនៅទុក្ខលំបាករបស់ក្រុមគ្រួសារសមាជិកអតីតយុទ្ធជនម្នាក់ដែលជួបការខ្វៈខាត និងមានជំងឺកំពង់សម្រាកព្យាលបាលដែរនោៈ នៅព្រឹកថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៏ត្រី ជូ សារុន ប្រធានសមាគមនអតីតយុទ្ធជនខេត្ត បានចាត់ចែង ក្រុមការងារបាននាំយកថវិកា និងសម្ភារៈមួយចំនួន ទៅប្រគល់ជូនសមាជិកអតីតយុទ្ធជនម្នាក់ឈ្មោៈ កែវ គឹមអាន ភេទប្រុស អាយុ ៥៥ឆ្នាំអាស្រ័យដ្ឋានភូមិចំការចេកជើង ឃុំផ្ទៈព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់ ជាអតីតយោធាកងពលលេខ៦ (ពិការ-ក-៤ ផ្ទេរពីរាជធានីភ្នំពេញមកខេត្តកំពង់ស្ពឺ) ដែលកំពង់សម្រាកព្យាបាលជំងឺប្រចាំកាយនៅរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ក្រុមការងារបាន ជួយរៀបចំប្តូរមន្ទីរពេទ្យជូនដោយផ្លាស់ពីមន្ទីរពេទ្យក្រុងភ្នំពេញ(ថ្លៃសេវា១យប់ចំនួន ២០$) ទៅសម្រាកនៅមន្ទីរពេទ្យ១៧៩ វិញដោយមិនអស់ថ្លៃសេវា ។
សម្ភារៈដែលក្រុមការងារបានយកប្រគល់ជូនរួមមាន ÷
០១. ប្រាក់ ២០ម៉ឺនរៀល
០២. អង្ករ ០២ បាវ
០៣. មី ០២កេៈតូច
០៤. ទឹកផ្លែឈើ ០១កេៈ
០៥. ទឹកត្រី ០២យួ
០៦. ទឹកស៊ីអ៊ីវ ០២យួ
០៧. ត្រីខ ០១កេៈធំ ។
លោកឧត្តមសេនីយ៏ត្រី ប្រធានសមាគមនអតីតយុទ្ធជនខេត្តកំពង់ស្ពឺ បានផ្តាំផ្ញើនូវការសាកសួរទុក្ខ និងបានឲ្យមន្ត្រីសុខាភិបាលរបស់អង្គភាពទៅពិនិត្យជាប្រចាំដើម្បីធានាដល់ការព្យាបាល អោយបានល្អ។
(អត្ថបទៈកពង់ស្ពឺ)