ព្រៃវែង៖ ដោយមានការយកចិត្តទុកដាក់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយ នាយរង កងរាជអាវុធហត្ថដែលចូលនិវត្តន៍ លោក នាយឧត្តមសេនីយ៍ បានបង្កើតមូលនិធិអតីតមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយដល់គ្រួសារអតីតអាវុធហត្ថចូលនិវត្តន៍ ជាក់ស្តែងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមន្រ្តីក្រោមឱវាទ បាននាំយកថវិកាមូលនិធិអតីតមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៥,០០០,០០០៛ ( ប្រាំលានរៀល) និងថវិកា នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្ត ចំនួន ៣,០០០,០០០ រៀល ( បីលានរៀល ) ប្រគល់ជូនគ្រួសារសព លោក ហែល សានាង អតីតកងរាជអាវុធហត្ថខេត្តព្រៃវែង ចូលនិវត្តន៍ បានទទួលមរណៈភាព កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ដោយរោគគាពាធ នៅភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។