ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោក ឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តអញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣០,៤៦៤,០០០រៀល ជូនដល់ក្រុមគ្រួសារនៃសព លោក អនុសេនីយ៍ទោ នួន ណយ ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលទទួលមរណៈភាព។