ភ្នំពេញ៖ នៅសាលប្រជុំ Video Conference នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋាន កសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកកតួនាទីភារកិច្ចជាមួយក្រុមការងារជ្រើសរើស និងក្រុមបូកសរុប ដោយមានការចូលរួមពីស្នងការរង នាយ-នាយរងការិយាល័យ នាយផ្នែក ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។