ព្រៃវែង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង នៅរសៀលថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំប្រជុំការងារជ្រើសរើសយោធិន កងរាជអាវុធហត្ថ ដោយមានការចូលរួម ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការរង ទទួលកសាងកម្លាំងលោកប្រធានមន្ទីរកសាងកម្លាំង និងនាយការិយាល័យចំណុះមន្ទីរកសាងកម្លាំងទាំងអស់ នាយលេខាធិការដ្ឋាន នាយការិយាល័យហិរញ្ញវត្ថុ នាយការិយាល័យសុខាភិបាលនាយការិយាល័យផែនការហ្វឹកហ្វឺន នាយការិយាល័យផែនការ និងស្រាវជ្រាវបង្ក្រាបបទល្មើស និងមេបញ្ជាការមូលដ្ឋានក្រុង-ស្រុកទាំង១៣ ផងដែរ។