You are currently viewing កម្លាំងអាវុធហត្ថខេត្តកោះកុង សហការឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ

កម្លាំងអាវុធហត្ថខេត្តកោះកុង សហការឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ

កោះកុង៖ វេលាម៉ោង១៧:១០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្តកោះកុង ស្ទាក់ឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ ០១គ្រឿង ម៉ាក TOYOTA PRIUS(HYBRID) ពណ៌ស ឆ្នាំផលិត២០១០ ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ2BH-7418 នៅពេលដែលម្ចាស់កំពុងបើកបរនៅតាមដងផ្លូវត្រង់ចំណុចទល់មុខកាកបាទក្រហមខេត្តកោះកុង ក្នុងភូមិសាស្រ្ត ភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បច្ចុប្បន្នរថយន្តបទល្មើសខាងលើត្រូវបានរក្សាទុកនៅឯសាខាគយ និងរដ្ឋាករខេត្តកោះកុង ដើម្បីរង់ចាំអនុវត្តន៍តាមនីតិវីធី ។