កណ្តាល៖ ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន រួមជាមួយ លោកស្រី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំស្តីពីការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដោយមានការចូលរួមពីនាយសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ និងមេបញ្ជាការ មេបញ្ជាការរង ក្រុង-ស្រុកទាំង១១។