You are currently viewing ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: ព្រឹកថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីក្រុមការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុកទាំង៩ ធ្វើឡើងនៅសាលប្រជុំតូច ជាន់ទី៣ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។