You are currently viewing វរសេនីយ៍ឯក ប៊ិន និមល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ

វរសេនីយ៍ឯក ប៊ិន និមល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ

កំពង់ធំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ រសៀលថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ប៊ិន និមល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ទទួលជំនាញកសាងកម្លាំងបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួម ពីលោកប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង៩។