ព្រះវិហារ៖ នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក កង ពុទ្ធា មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានយកថវិការមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន ៣,៦៩០,០០០ រៀល ប្រគល់ជូនលោកព្រឹន្ធបាលឯក សឿង សារ៉ុន សមាជិកអាវុធហត្ថស្រុកសង្គមថ្មី កំពុងសំរាកព្យាបាលជំងឺនៅផ្ទះ។