You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំប្រជុំផ្សព្វផ្សាយការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ឆ្នាំ២០២៣

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំប្រជុំផ្សព្វផ្សាយការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ឆ្នាំ២០២៣

រតនគិរី៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំមេបញ្ជាការរង ទទួលការងារកសាងកម្លាំង ប្រធានមន្ទីរ នាយការិយាល័យ ដែលមានការពាក់ព័ន្ធ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង៩ ចូលរួមប្រជុំផ្សព្វផ្សាយការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ឆ្នាំ២០២៣ ។