ប៉ៃលិន៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន ព្រឹកថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ តេង គៀក មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានបើកិច្ចប្រជុំផ្សព្វផ្សាយការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដោយមានការចូលរួមពីលោក ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ។