ព្រះសីហនុ៖ ដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហ នៅព្រឹកថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាដ្ឋានការកងរាជអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារកសាងកម្លាំង និងជាប្រធានក្រុមការងារជ្រើសរើសយោធិននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារដែលមានឈ្មោះក្នុងសេចក្តីសម្រេចលេខ: ០០១/២០២៣ ស.ស.រ ស្តីពីការបង្កើតក្រុមការងារជ្រើសរើសយោធិននៃកងរាជអាវុធហត្ថ ដើម្បីប្រជុំស្តាប់ការផ្សព្វផ្សាយការងារជ្រើសយោធិននៃកងរាជអាវុធហត្ថ។