You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពេជ្រាដា សហការ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពេជ្រាដា សហការ បង្ក្រាបបទល្មើសព្រៃឈើ

មណ្ឌលគិរីៈ នៅវេលាម៉ោង០៤ និង៣៥នាទីទាបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពេជ្រាដា សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើចំនួន០១លើក ស្ថិតនៅចំណុចភូមិពូទឺត ឃំុប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

នេះបើយោងទៅតាមប្រភពពត៌មានពី លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បាន ចាប់យកវត្ថុតាងមួយចំនួនរួមមាន ៈ
០១. រថយន្តម៉ាក ឡិចស៊ីសRX៣៣០ ចំនួន០១គ្រឿង
០២. ឈេីប្រណិតប្រភេទធ្នង់ ចំនួន៤២ដុំ ស្មើ១២០០ម៉ែត្រគូប។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់អោយដឹងទៀតថា ការឃាត់រថយន្តខាងលើនេះ គឺធ្វើទៅបាន ដោយមានការសហការដ៏ល្អ រវាងកម្លាំងកងរាជអាវុធហត្ថ និងបងប្អូនប្រជាពលរដ្ឋក្នុងការផ្តល់ដំណឹង ទើឈានទៅដល់ការឃាត់បានរថយន្តខាងលើ។

វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។ចំណែកជនល្មើស ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
%e1%9e%b7%e1%9f%a1

%e1%9e%b7%e1%9f%a2

%e1%9e%b7%e1%9f%a3
(អត្ថបទ ម៉ាន់ ដាវីត)