You are currently viewing កងរាជអាវុធហត្ថ ប្រជុំបូកសរុបលទ្ធផលសកម្មភាពកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ជាមួយយោធាខេត្តតៃនិញ

កងរាជអាវុធហត្ថ ប្រជុំបូកសរុបលទ្ធផលសកម្មភាពកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ជាមួយយោធាខេត្តតៃនិញ

នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ប្រតិភូកងរាជអាវុធហត្ថខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមប្រជុំបូកសរុបលទ្ធផលសកម្មភាពកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ រវាងកងរាជអាវុធហត្ថខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបញ្ជាការដ្ឋានយោធាខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅបញ្ជាការដ្ឋានយោធា ខេត្តតៃនិញ។