You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាពនិងសង្រ្គោះបន្ទាន់

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាពនិងសង្រ្គោះបន្ទាន់

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីលោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំ Video Conference បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ មិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩-៧ ខែមករា ឆ្នាំ២០២៣), ការងារត្រៀមរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២ និងទិសដៅការងារកងរាជអាវុធហត្ថ ឆ្នាំ២០២៣, ការងារត្រៀមរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រៃវែង

នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ, ការងារត្រៀមរៀបចំកម្លាំងការពារសន្តិសុខឈរផែន នៅពហុកីឡដ្ឋានមរតកតេជោ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

អញ្ជើញចូលរួមផ្សព្វផ្សាយផែនការការពារនេះ មានឧត្តមសេនីយ៍ នាយសេនាធិការរង ស្នងការ ស្នងការរង នាយរង ការិយាល័យហិរញ្ញវត្ថុ នាយរង ខុទ្ទកាល័យ វរសេនីយ៍ វរសេនាតូច កងអន្តរាគមន៍ និងភ្ជាប់ Video Conference ទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី ខេត្ត។