You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការ បង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការ បង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

កំពង់ស្ពឺៈ នៅវេលាម៉ោង១៣ និង១៥នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិកោះអង្គុញ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នេះបើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើទៅឡើងដោយតាមបញ្ជាផ្ទាល់ របស់ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយលោកឧត្តមសេនីយ៍ត្រី បានទទួលតម្រុយពីជនសង្ស័យដែលធ្លាប់ចាប់ខ្លួនពីមុន ដែលគេបានសារភាពថា រូបគេនៅមានបក្ខពួកមួយចំនួនទៀត ដែលតែងតែចែកចាយគ្រឿងញៀនជាមួយគ្នា នៅខេត្តតាកែវ ទើបលោក ឧត្តមសេនីយ៍ត្រី ជូ សារុន សុំការសហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការសម្របសម្រួលពី លោក កែវ សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ ទើបអាចឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាន។

ភ្នាក់ងារបានបន្តអោយដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ប៉ាន់ ពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិតស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
០២. ម៉ែន ឌី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិតស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
០៣. ខៃ គឹមសៀង ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្យង ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
០៤. សុន មុំ ភេទស្រី អាយុ ២៥ឆ្នាំ ទីលំនៅមិនពិតប្រាកដ
០៥. ខុន លីន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រាំគល់ ឃុំខ្វាវ ស្រុកសំរោង
ខេត្តតាកែវ។

មន្ត្រីកងរាជអាវុធហត្ថដដែល បានបន្តឱ្យដឹងថាទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៦០កញ្ចប់
០២. ទូរស័ព្ទដែចំនួន ០៥គ្រឿង
០៣. ម៉ូតូ ចំនួន០៤គ្រឿង
០៤. កាំភ្លើងកែច្នៃ ០១ដើម
០៥. កាំបិតចំនួន០១ និងសម្ភារះ វិចខ្ចប់មួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានកសាងសំណុំរឿង ដើម្បីប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី៕

%e1%9f%a9%e1%9f%a1

%e1%9f%a9%e1%9f%a2

%e1%9f%a9%e1%9f%a3

%e1%9f%a9%e1%9f%a4
(អត្ថបទៈ ម៉ាន់​ដាវីត)