You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរសក្តិ

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរសក្តិ

ស្វាយរៀង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរសក្តិនិងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការចូលរួមពីលោក លោកស្រីមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។