ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំជួរបញ្ជាការ ស្តីពីការស្នើសុំតែងតាំងផ្លាស់ប្តូរមុខតំណែង និងតំឡើងឋានន្តរសក្តិ, ការងារសោធននិវត្តន៍ឆ្នាំ២០២៣, ការងារជ្រើសរើសយោធិននៃកងរាជអាវុធហត្ថឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរង ស្នងការ នាយ-នាយរងការិយាល័យដែលមានការពាក់ព័ន្ធ។