កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង នាយសេនាធិការ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៤៤ នៃទិវាជ័យជំនះ៧មករា នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។